HOOK: ខ្ញុំអូសវ៉ាលីដើរចេញពីផ្ទះទាំងអារម្មណ៍ខ្ញុំសោកសៅ ព្រោះតែកើតមកក្ររៀនសូត្រក៏វាមិនបានជ្រៅ ឃ្លាតឆ្ងាយចេញពីផ្ទះទាំងចិត្តមួយនេះមិនចង់ទៅ ជីវិតអើយវេទនាកំព្រីកំព្រាគ្មានគោលដៅ(X2) សម្លឹងទៅឆ្ងាយគ្មានពេលសប្បាយ ខំប្រឹងឡើង I Gotta gotta try ចេញពីស្រុកព្រោះចង់ស្រណុកជីវិតមិនEasy មិនដូចដាក់Screen Lock មិនអាចអង្គុយរើសដូចក្នុងcatalogue At least I learn..each time I do ខ្ញុំមិនចង់ក្រខ្ញុំត្រូវតែតស៊ូ ជីវិតវាមិនអាចPerfectដូចគំនូរ មេរៀនជីវិតបង្រៀនខ្ញុំស្គាល់សឹងតែគ្រប់រសជាតិ ខំដេកគិតរាល់ថ្ងៃថាស្អែកខ្ញុំត្រូវធ្វើអីទៀត ចង់គេចពីភាពក្រខ្ញុំមានតែខំប្រឹងឆ្លៀត I'm thinking all night ចង់លែងខ្លួនឯងចេញពីសម្ពាធ យប់ជ្រៅទៅហើយម៉ោង 2 ម៉ោង 3 នៅឡើយខ្ញុំដេកមិនលក់សោះ ខួរក្បាលរអាក់រអួលគិតនេះគិតនោះគិតមិនឈប់សោះ ភ្លេចខ្លួនមួយភ្លែត អ្វីៗក៏ផ្លាស់ប្តូរអស់ ប៉ុន្តែជីវិតហាក់ដូចរសាត់អណ្តែតទើរនៅលើកោះ ពីក្មេងខ្ញុំចង់ឱ្យឆាប់ធំខ្ញុំចង់មានស្លាបខ្ញុំចង់ចេះហោះ ចង់បានជីវិតរុងរឿងចង់មានលុយចាយហើយចាយមិនចេះអស់ ពេលនេះខ្ញុំធំពេញវ័យប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតសោះ កាន់តែធំកាន់តែមានសម្ពាធបញ្ហាច្រើនណាស់ចូលមកញ៉េះញ៉ោះ ពុកម៉ែគាត់កាន់តែចាស់ ក្រឡេកមកមើលខ្លួនឯងអាយុច្រើនកាន់តែភ័យណាស់ តែនៅរសាត់អណ្តែតតែលតោលគោលដៅមិនទាន់ច្បាស់ ក្តីស្រមៃនិងភាពជោគជ័យហាក់ដូចជានៅឆ្ងាយណាស់ យេ… រឿងរ៉ាវជីវិត Inside my mind រឿងរ៉ាវគ្រួសារ Inside my mind រឿងរ៉ាវគ្រប់យ៉ាង Inside my mind បេះដូងដូចត្រូវបានគេបំផ្លាញ